ការធ្វើឲ្យធ្មេញ-ស
ស្នាមញញឹមដោយភាពជឿជាក់ ធ្វើឲ្យអ្នកភ្លឺចែងចាំងឡើង
ធ្មេញមានស្នាមប្រឡាក់និងប្រែពណ៌
តើមានអ្វីខ្លះដែលប៉ះពាល់ដល់រូបរាងធ្មេញរបស់ខ្ញុំ?
ថ្នាំជក់
ទទួលទានអាហារដែលមានពណ៌ខ្លាំង
អាហារដែលមានពណ៌ ដូចជាផ្លែឈឺរីនិងប្លូបឺរី កាហ្វេ តែ ឬស្រាក្រហម
ការកកើតឡើងនៃក្រមរធ្មេញ
ដំណើរវិវដ្តទៅនៃវ័យ
ថ្នាំជក់
ការកកើតឡើងនៃក្រមរធ្មេញ
ទទួលទានអាហារដែលមានពណ៌ខ្លាំង
អាហារដែលមានពណ៌ ដូចជាផ្លែឈឺរីនិងប្លូបឺរី កាហ្វេ តែ ឬស្រាក្រហម
ដំណើរវិវដ្តទៅនៃវ័យ
ជំហានឆ្ពោះទៅរកស្នាមញញឹមដែលមានធ្មេញ-សចែងចាំង
ផលិតផលមិនត្រូវការវេជ្ជបញ្ជាសម្រាប់ការធ្វើឲ្យធ្មេញ-ស ផ្តល់មធ្យោបាយដ៏មានប្រសិទ្ធភាពដើម្បីឲ្យធ្មេញកាន់តែ-សចែងចាំង។ អ្នកក៏អាចជ្រើសរើសផងដែរពីក្នុងចំណោមថ្នាំដុសធ្មេញជាតិផ្លអ័ររ៉ាយ ឬជែលជាច្រើនប្រភេទ ដែលផ្តល់អត្ថប្រយោជន៍ច្រើន ដូចជាការធ្វើឲ្យធ្មេញ-ស ឬការកម្ចាត់កំណកកំបោរជាដើម។
សូមបង្អួតធ្មេញ-សដូចគុជរបស់អ្នក និងធ្វើឲ្យវាភ្លឺចែងចាំងឡើង!
សូមបង្អួតធ្មេញ-សដូចគុជរបស់អ្នក និងធ្វើឲ្យវាភ្លឺចែងចាំងឡើង!
ថាសខាំពុម្ពធ្វើឲ្យធ្មេញស និងជែល
ទម្រង់ការ
ពេទ្យធ្មេញរបស់អ្នកនឹងពិនិត្យមើលធ្មេញរបស់អ្នក និងធ្វើថាសពាក់ខាំពុម្ពធ្មេញ ដែលធ្វើឲ្យអ្នកមានជែលធ្វើឲ្យធ្មេញ-ស និងពាក់វាប្រចាំ។
ត្រូវការពេលវេលា
រហូតដល់ពីរម៉ោងរៀងរាល់ថ្ងៃ ឬនៅពេលយប់ ក្នុងរយៈពេលពីរសប្តាហ៍
នីតិវិធីវិជ្ជាជីវៈធ្វើឲ្យធ្មេញស
ទម្រង់ការ
សារធាតុស្រដៀងជែល ត្រូវបានដាក់ទៅលើអញ្ចាញរបស់អ្នក ហើយជ័រ "របាំងការពារ" ត្រូវបានដាក់នៅជំវិញ-កធ្មេញ។ បន្ទាប់មក ភ្នាក់ងារអុកស៊ីតកម្មត្រូវបានដាក់ទៅលើធ្មេញរបស់អ្នក។ ពន្លឺភ្លើងពិសេស អាចនឹងត្រូវបានប្រើប្រាស់ដើម្បីដំណើរការទម្រង់ការនេះ។
ត្រូវការពេលវេលា
ចន្លោះពី 30នាទីដល់ 1ម៉ោង ក្នុងពេលជួបពិគ្រោះមួយលើក។ អ្នកអាចនឹងចាំបាច់ត្រូវត្រឡប់មកសម្រាប់ការជួបពិគ្រោះប៉ុន្មានលើកថែមទៀត។
ការជ្រលក់ថ្នាំធ្មេញមិនត្រូវបានណែនាំឲ្យអនុវត្តទេ ប្រសិនបើអ្នកមានការ ប៉ះបិទពណ៌ធ្មេញ ស្រោបធ្មេញ ការប៉ះឬការបិទភ្ជាប់នៅធ្មេញខាងមុខ — ថ្នាំធ្មេញនឹងមិនប្រែពណ៌សម្ភារៈទាំងអស់នេះទេ។ ក្នុងករណីទាំងនេះ អ្នកអាចនឹងចង់ធ្វើការសិក្សាអង្កេតទៅលើជម្រើសផ្សេងទៀតដូចជាការបិទសន្ទះធ្មេញ ឬការប៉ះបិទធ្មេញ។