ថែរក្សាទម្លាប់សុខភាពធ្មេញចាប់ពីពេលធ្មេញដុះដំបូង
ថែរក្សាទម្លាប់សុខភាពធ្មេញចាប់ពីពេលធ្មេញដុះដំបូង
ចាំបាច់ត្រូវប្រាកដថា កូនរបស់អ្នកប្រើប្រាស់ទម្លាប់ដុសធ្មេញបានត្រឹមត្រូវ។
ការដុសធ្មេញញឹកញាប់ពេកធ្វើឲ្យកាចាធ្មេញសឹករេចរឹល និងរលាកដល់អញ្ចាញធ្មេញ ធ្វើឲ្យកាចាធ្មេញនិងអញ្ចាញធ្មេញកាន់តែងាយប្រឈមទៅនឹងដំបៅនិងការហើមរលាក។
ចាំបាច់ត្រូវប្រាកដថា កូនរបស់អ្នកប្រើប្រាស់ចលនាវិលចុះឡើងជារង្វង់ទៅលើធ្មេញនិងជួរគល់អញ្ចាញធ្មេញ។
អ្នកក៏អាចប្រើប្រាស់ឧបករណ៍កំណត់ម៉ោង ដើម្បីរាប់ថយក្រោយការដុសធ្មេញរយៈពេល 2នាទី។
ចាប់ផ្តើមសម្អាតធ្មេញរបស់កូនអ្នកដោយប្រើអំបោះសម្អាតធ្មេញ នៅពេលអាយុ 4ឆ្នាំ ហើយបង្រៀនពួកគេអំពីវិធី សាស្ត្រត្រឹមត្រូវសម្រាប់ការសម្អាតដោយប្រើអំបោះសម្អាតធ្មេញ។
ច្រាសដុសធ្មេញចម្រុះពណ៌ ប្រអប់ដាក់អំបោះសម្អាតធ្មេញមានរាងជារូបសត្វផ្សេងៗ និងសម្ភារៈគួរឲ្យទាក់ទាញផ្សេងទៀត សុទ្ធតែធ្វើឲ្យការដុសធ្មេញគួរជាទីចាប់អារម្មណ៍និងមានភាពរីករាយ។ រសជាតិថ្នំាដុសធ្មេញក៏ជារឿងសំខាន់ផងដែរ។
តារាងធ្មេញនិងប្រព័ន្ធផ្តល់រង្វាន់ប្រចាំថ្ងៃ អាចជំរុញនិងលើកទឹកចិត្តកូនរបស់អ្នកឲ្យដុសធ្មេញ និងសម្អាតដោយអំបោះសម្អាតធ្មេញរៀងរាល់ថ្ងៃ។
សូមឲ្យកូនរបស់អ្នករក្សាទម្លាប់ដុសធ្មេញ