បាក់តេរីរស់នៅក្នុងមាត់របស់អ្នកក្នុងទម្រង់ជាកំណកកំបោរ។ កំណកកំបោរ គឺជាស្រទាប់តោងស្អិតជាប់នៃ សារធាតុមានបាក់តេរីដែលកកើតឡើងនៅលើធ្មេញរបស់អ្នក។ ការកកើតឡើងនេះ នឹងក្លាយជាបុព្វហេតុមួយដែលបង្កជាជំងឺដង្កូវស៊ីធ្មេញនិងរលាកអញ្ចាញធ្មេញ ដែលនៅទីបំផុតអាចនាំទៅរកបញ្ហារលាកជុំវិញ (អញ្ចាញធ្មេញ)។
ការដុសធ្មេញញឹកញាប់ពេកធ្វើឲ្យកាចាធ្មេញសឹករេចរឹល និងរលាកដល់អញ្ចាញធ្មេញ ធ្វើឲ្យកាចាធ្មេញនិងអញ្ចាញធ្មេញកាន់តែងាយប្រឈមទៅនឹងដំបៅនិងការហើមរលាក។
មិនគួរប្រើច្រាសដុសធ្មេញដូចប្រើក្រដាសខាត់នោះទេ។ ត្រូវដុសថ្មមៗ។ ការដុសខ្លាំងៗដោយប្រើច្រាសដុសធ្មេញរបស់អ្នក អាចបំផ្លាញកាចាធ្មេញ និងធ្វើឲ្យអញ្ចាញធ្មេញរបស់អ្នករលាក។ ច្រាសដុសធ្មេញដែលមានសរសៃច្រាសទន់ កម្ចាត់កម្ទេចកម្ទីក្នុងបរិមាណដូចគ្នា ប៉ុន្តែបង្កការខូចខាតតិចតួចដល់ធ្មេញនិងអញ្ចាញរបស់អ្នក។
គ្រប់បញ្ហាមាត់ធ្មេញទាំងអស់មិនមែនសុទ្ធតែចាប់ផ្តើមឡើងនៅលើផ្ទៃធ្មេញខាងក្រៅទាំងអស់នោះទេ ប៉ុន្តែអាចចាប់ផ្តើមតាមជួរគល់អញ្ចាញធ្មេញ។ ទម្រេតច្រាសដុសធ្មេញរបស់អ្នកក្នុងមុំ 45ដឺក្រេ ហើយដុសឲ្យកៀកទៅនឹងអញ្ចាញធ្មេញ ក្នុងចលនាវិលជុំវិញជារង្វង់។

ត្រូវធ្វើការសម្អាតបន្ថែមទៀត ក្រៅពីការដុសធ្មេញប្រចាំថ្ងៃ ដើម្បីឲ្យជីវិតរបស់អ្នកមានសុខភាពល្អនិងស្រស់បំព្រង។
ត្រូវធ្វើការសម្អាតបន្ថែមទៀត ក្រៅពីការដុសធ្មេញប្រចាំថ្ងៃ ដើម្បីឲ្យជីវិតរបស់អ្នកមានសុខភាពល្អនិងស្រស់បំព្រង។